khmer eng
  • ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ
     
    ចែករំលែក ៖

    ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ
    =======
    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់បឹងធំ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាលការងារ និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពី៖
    ១-ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង និងចលនាការជួយដោះស្រាយជីវភាពរស់នៅជូនប្រជាពលរដ្ឋរងផលប៉ះពាល់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តសង្កាត់បឹងធំ។
    ២-ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ការធ្វើអត្តសញ្ញាណប័ណ្ណ និងចលនាបងប្អូនប្រជាពលរដ្ឋឱ្យទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត)។

    បន្ទាប់មកឯកឧត្តមប្រធានបានអញ្ជើញចុះពិនិត្យការបើកដំណើរការឲ្យសិស្សវិទ្យាល័យបឹងធំចូលរៀនឡើងវិញ ព្រមទាំងពិនិត្យការប្រើប្រាស់អណ្តូងស្នប់ក្នុងបរិវេណវិទ្យាល័យបឹងធំ និងសាលាបុណ្យភូមិទួលស្វាយ ដែលជាអំណោយរបស់សប្បុរសជនតាមរយៈឯកឧត្តមប្រធានផ្ទាល់ ផ្តល់ជូនមូលដ្ឋានសង្កាត់បឹងធំ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។ ជាបន្ត ឯកឧត្តមប្រធានបានអញ្ជើញចុះសួរសុខទុក្ខលោក មឿន អួន ចៅសង្កាត់បឹងធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងក្រុមគ្រួសារ លោក ជា សាផាន ជាមន្រ្តីជំនួយការសង្កាត់បឹងធំ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក